![]() |
| មុខជំនាញរបស់ LDP Project |
គម្រោងអភិវឌ្ឍអាជីព បង្កើតឡើងដោយអង្គការ NASTO និងអង្គការជីវិតថ្មី ក្នុងទិសដៅបណ្តុះបណ្តាលជំនាញជាក់លាក់ដល់ប្រជាកសិករ ធ្វើយ៉ាងណាឲ្យពួកគាត់ មានជំនាញមួយច្បាស់លាស់ដើម្បីប្រកបរបរចិញ្ចឹមជីវិតបាន ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ក្នុងគម្រោងនេះ រួមមានជំនាញដូចខាងក្រោម ៖
- បច្ចេកទេសផលិតមេផ្សិតចំបើង និងផ្សិតអំបោះ
- បច្ចេកទេសផ្សំចំណី និងចិញ្ចឹមមាន់
- បច្ចេកទេសដាំបន្លែក្នុងទឹក (Hydroponics)
- បច្ចេកទេសផលិតទឹកភេសជ្ជៈ
- បច្ចេកទេសផលិតទឹកម្ទេស
- វិធីសាស្ត្រធ្វើទឹកសាប៊ូលាងចាន
គ្រប់វគ្គសិក្សាទាំងទ្រឹស្តី និងការអនុវត្ត។
លក្ខខណ្ឌចូលរៀន
- ចេះអាន ចេះសរសេរច្បាស់លាស់
- អាយុចាប់ពី១៨ឆ្នាំឡើងទៅ
- ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត
រយៈពេល និងតម្លៃសិក្សា
គ្រប់វគ្គសិក្សារយៈពេលមួយថ្ងៃ និងតម្លៃ៣០ដុល្លា
ទីកន្លែងសិក្សា
ស្នាក់ការអង្គការជីវិតថ្មី, ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ
ទូរស័ព្ទ 016 671 716 / 017 671 716 និង 088 9 671 716
សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/nastoorganization

No comments:
Post a Comment