Friday, December 26, 2014

វគ្គបណ្តុះបណ្តាលនៅអង្គការជីវិតថ្មី

មុខជំនាញ
ផលិតផល
ចំពោះជំនាញបណ្តុះបណ្តាល អង្គការជីវិតថ្មី មានដូចជា ៖
  1. បច្ចេកទេសធ្វើមេផ្សិត និងបណ្តុះផ្សិត, មានធ្វើសារ៉ាយ PGA ធ្វើមេផ្សិតចំបើង ផ្សិតអំបោះ និងមានវិធីសាស្ត្ររៀបចំល្បាយបណ្តុះផ្សិតចំបើង ផ្សិតអំបោះ ផ្សិតខ្យង។ល។
  2. បច្ចេកទេសធ្វើមេចំណី និងចិញ្ចឹមសត្វ, មានធ្វើមេចំណីសម្រាប់ផ្សំចំណីសត្វមាន់ ទា ជ្រូក ធ្វើថ្នាំព្យាបាលជម្ងឺសត្វ និងវិធីសាស្ត្រចិញ្ចឹមមាន់ ទា ជ្រូក អន្ទង់ ត្រី ចង្រិត កង្កែប។ល។
  3. បច្ចេកទេសធ្វើមេជី និងដាំបន្លែ-ផ្លែឈើ, មានធ្វើមេជី អ័រម៉ូនសម្រាប់ផ្លែឈើ វិធីសាស្ត្រវិភាគដី និងកែលំអដីកសិកម្ម
  4. បច្ចេកទេសកែច្នៃផលិតផលកសិកម្ម, ធ្វើអាហារបំពង ធ្វើទឹកភេសជ្ជៈ ទឹកស្វាយ ម្នាស់ អំពិល ទឹកសណ្តែក ដំណាប់ផ្លែឈើ ទឹកម្ទេស ទឹកសៀង ណែម។ល។
  5. បច្ចេកទេសចិញ្ចឹមឃ្មុំស្រុក, វិធីសាស្ត្រចាប់ឃ្មុំពីធម្មជាតិ និងដំឡើងកេសចិញ្ចឹម
  6. បច្ចេកទេសដាំបន្លែក្នុងទឹក, លាយទឹកសូលុយស្យុង សាបកូនបន្លែ និងវិធីសាស្ត្រដំឡើងប្រព័ន្ធដាំក្នុងទឹកនឹង
  7. បច្ចេកទេសដំឡើងទូរភ្ញាស់
  8. បច្ចេកទេសទុកដាក់ផលិតផលកសិកម្មឲ្យបានយូរ, ដំឡើងទូរត្រជាក់សម្រាប់បន្លែ-ផ្លែឈើ
  9. វិធីសាស្ត្រធ្វើទឹកសាប៊ូ មានសាប៊ូលាងចាន ដុសឥដ្ឋ លាងដៃ ជូតកញ្ចក់
ក្រៅពីបង្រៀន អង្គការជីវិតថ្មី ក៏មានលក់សម្ភារៈ និងផលិតផលកសិកម្មផងដែរ ដូចជា ៖
  1. មេផ្សិតចំបើង និងសម្ភារៈសម្រាប់ធ្វើមេផ្សិត
  2. មេជី និងមេចំណីសត្វ
  3. ពងចង្រិត និងកូនមាន់ស្រុក
  4. ដុំផ្សិតអំបោះ និងផ្សិតខ្យង
  5. គ្រាប់ពូជបន្លែពីប្រទេសថៃ និងវៀតណាម
  6. ទឹកសូលុយស្យុងសម្រាប់ដាំបន្លែ Hydroponics
  7. សម្ភារៈសម្រាប់ដាំបន្លែ Hydroponics
  8. ទូរភ្ញាស់ពងមាន់ ទា គ្រួច
  9. កេសចិញ្ចឹមឃ្មុំ
  10. ស្ករគ្លុយកូស និងស្កររងូ
  11. និងផ្សិតស្រស់ៗ និងបន្លែសរីរាង្គ
ទូរស័ព្ទ
016 671 716
017 671 716
088 9 671 716

និង 078 663 664

No comments:

Post a Comment