អំពីអង្គការជីវិតថ្មី

និមិត្តសញ្ញា អង្គការ NASTO

និមិត្តសញ្ញា អង្គការជីវិតថ្មី

អង្គការជីវិតថ្មី (NLO) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយអង្គការ NASTO ដែលជាអង្គការបណ្តុះបណ្តាលជំនាញកសិកម្ម។

ការកែប្រែថ្មី ទិសដៅថ្មី និងគោលបំណងថ្មី ទើបបណ្តាលឲ្យមានអង្គការជីវិតថ្មីកើតឡើង។
អង្គការជីវិតថ្មី បច្ចុប្បន្ននេះមានគម្រោងបីធំៗ គឺ ៖
1-គម្រោងបណ្តុះបណ្តាលជំនាញកសិកម្ម (ASTP Projects) ៖ ក្នុងគម្រោងនេះ មានបណ្តុះបណ្តាលជំនាញដូចជា
  • បច្ចេកទេសធ្វើមេផ្សិត និងបណ្តុះផ្សិត (Technical of PGA Making and Mushroom Cultivation)
  • បច្ចេកទេសធ្វើមេចំណី និងចិញ្ចឹមសត្វ (Technical of Feed Preparation and Animal Raising)
  • បច្ចេកទេសកែច្នៃផលិតផលកសិកម្ម (Technical of Food Processing)
  • បច្ចេកទេសធ្វើមេជី និងដាំបន្លែ-ផ្លែឈើ (Technical of Fertilizer Making and Crop Cultivation)
  • បច្ចេកទេសចិញ្ចឹមឃ្មុំស្រុក (Technical of Local Beekeeping)
  • បច្ចេកទេសទុកដាក់បន្លែ-ផ្លែឈើក្រោយប្រមូលផល (Technical of Post-harvest)
គ្រប់វគ្គនៃគម្រោងនេះ សិក្សារយៈពេល 02 ថ្ងៃ និងតម្លៃ 40 ដុល្លា

2-គម្រោងអភិវឌ្ឍអាជីព (LDP Projects) ៖ ក្នុងគម្រោងនេះមានបណ្តុះបណ្តាលជំនាញដូចជា
  • បច្ចេកទេសធ្វើមេផ្សិត (Technical of PGA Making)
  • បច្ចេកទេសធ្វើចំណី និងចិញ្ចឹមមាន់ (Technical of Feed Preparation and Chicken Raising)
  • វិធីសាស្ត្រធ្វើទឹកភេសជ្ជៈ (Fruit Juice Making Method)
  • វិធីសាស្ត្រធ្វើទឹកម្ទេស (Chili Sauce Making Method)
  • វិធីសាស្ត្រធ្វើទឹកសាប៊ូលាងចាន (Dish Washing Liquid)
  • បច្ចេកទេសដាំបន្លែក្នុងសូលុយស្យុង (Hydroponics System)
 គ្រប់វគ្គនៃគម្រោងនេះ សិក្សារយៈពេល 01 ថ្ងៃ និងតម្លៃ 30 ដុល្លា
 
3-គម្រោងខ្មែរជួយខ្មែរ (KHKP Projects) ៖ ក្នុងគម្រោងនេះ គឺមានការបណ្តុះបណ្តាលជំនាញ
  • បច្ចេកទេសដាំបន្លែក្នុងសូលុយស្យុង (Hydroponics System)
ដែលសិក្សាដោយមិនគិតថ្លៃ និងសិក្សារយៈពេលតែមួយថ្ងៃប៉ុណ្ណោះ
(សិក្សារៀងរាល់ថ្ងៃទី08 នៃខែនីមួយៗ)

លក្ខខណ្ឌចូលរៀនគ្រប់គម្រោង
  • អាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • ចេះអាន និងសរសេរភាសាខ្មែរច្បាស់លាស់
  • ជនពិការ និងស្ត្រីត្រូវបានលើកទឹកចិត្ត 

No comments:

Post a Comment