![]() |
| សាលាដ៍ ក្នុងសូលុយស្យុង |
Hydroponics ជាបច្ចេកទេសដាំបន្លែក្នុងសូលុយស្យុង ដោយមិនប្រើដី និងមិនចាំបាច់ខ្វល់ពីការ រំខានរបស់រុក្ខជាតិចង្រៃ (ស្មៅ)។
កសិករ ទទួលផលប្រយោជន៍ច្រើនពីការដាំដំណាំដោយប្រើប្រាស់ប្រព័ន្ធនេះ ដូចជា ៖
- មិនចាំបាច់ខ្វល់ពីគុណភាពដី
- មិនចាំបាច់រៀបចំដី និងមិនត្រូវការភ្ជួររាស់ដី
- មិនត្រូវការថ្នាំកម្ចាត់ស្មៅចង្រៃ។ល។
មុខវិជ្ជានេះ ត្រូវបានជ្រើសរើសជាពិសេស សម្រាប់គម្រោងខ្មែរជួយខ្មែរ (Khmer Help Khmer Project) ដែលបើកឲ្យប្រជាពលរដ្ឋសិក្សាដោយមិនគិតថ្លៃ។
មាតិកាមេរៀនសំខាន់ៗដែលត្រូវរៀនមាន ៖
- វិធីសាស្ត្រលាយសូលុយស្យុង
- វិធីសាស្ត្របណ្តុះគ្រាប់ពូជ
- វិធីសាស្ត្រដំឡើងប្រព័ន្ធដាំ (ប្រព័ន្ធទឹកនឹង)
ដែលមានទាំងទ្រឹស្តី និងការអនុវត្តន៍។
វគ្គសិក្សានេះ នឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៥ ថ្ងៃទី០៨ រៀងរាល់ខែនីមួយៗ។
លក្ខខណ្ឌចូលរៀន
- អាយុចាប់ពី១៨ ឆ្នាំឡើងទៅ
- ចេះអាន និងសរសេរភាសាខ្មែរច្បាស់លាស់
- សិក្ខាកាមតម្រូវឲ្យទិញពាក្យសុំចូលរៀនមួយច្បាប់ តម្លៃ ១ ០០០រៀល ឯកសារមេរៀន តម្លៃ ១១ ០០០ រៀល និងថ្លៃវិញ្ញាបនបត្រ តម្លៃ ៨ ០០០រៀល សរុបតម្លៃ ២០ ០០០រៀល សម្រាប់មួយវគ្គ
- អង្គការជីវិតថ្មី លើកទឹកចិត្តជាពិសេសចំពោះជនពិការ និងស្ត្រី
ទីកន្លែងសិក្សា និងលក់ពាក្យចូលរៀន
អាស័យដ្ឋាន ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ 078 663 664
E-mail: angkarchivetthmey@hotmail.com
https://www.facebook.com/nastoorganization

No comments:
Post a Comment