![]() |
| ជំនាញនៅអង្គការជីវិតថ្មី |
ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ត្រូវបានចេញដោយឃុំ សង្កាត់ ស្រុក ខ័ណ្ឌ ឬអជ្ញាធរដែនដីរបស់សាមីជន សម្រាប់បញ្ជាក់ថា បុគ្គលនោះពិតជាក្រ ឬស្ថិតក្នុងភាពទីទ័លក្រ ពិតប្រាកដមែន។
អង្គការជីវិតថ្មី សូមលើកទឹកចិត្តដល់សិក្ខាកាមដែលមានប័ណ្ណនេះ ដោយផ្តល់នូវការបណ្តុះបណ្តាលដោយឥតបង់ថ្លៃ១០០ភាគរយ លើសពីនេះអង្គការនឹងផ្តល់ជាអត្ថប្រយោជន៍ជាច្រើនទៀតតាមតែអាចធ្វើទៅបាន។
***លក្ខខណ្ឌត្រូវបំពេញសំខាន់ៗមួយចំនួន
- សិក្ខាកាមត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសមធម៌ ច្បាប់ដើម និងច្បាប់ថតចម្លងមួយសន្លឹក
- សិក្ខាកាមត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ
- ប័ណ្ណសមធម៌ដាច់ខាតត្រូវស្ថិតក្នុងសុពលភាពប្រើប្រាស់
លក្ខខណ្ឌអាចនឹងប្រែប្រួលដោយមិនចាំបាច់ជម្រាបជាមុន


No comments:
Post a Comment